01/10/2015
ចំនេះដឹងក្នុងវិស័យបោកគក់
១.តើពាក្យ ឡនទ្រី ( Laundry ) សំដៅទៅលើអ្វី?
កន្លែងផ្តល់សេវាបោគកក(Laundry Room/Shop),
ឥវ៉ាន់ដែលត្រូវបោកគក់,ឥវ៉ាន់ដែលបោកគក់រួចហើយ
២.តើ Laundry ជាអ្វី?
*Laundry គឺជាសិល្បះ ហើយនិង វិទ្យាសាស្រ្ត។..គឺជាសិល្បះ
ពីព្រោះវាត្រូវការមនុស្សដែលមានជំនាញក្នុងការរៀបចំវាអោយបានល្អប្រសើរ(អ៊ុត,បត់,.......)
..គឺជាវិទ្យាសាស្រ្ត ដោយសារ វាជាប់ពាក់ព័ន្ធ ការប្រើប្រាស់ទឹក,ថ្នាំគីមី,ម៉ាស៊ីន,ហើយនិងបច្ចេកទេសទំនើបៗដែលផ្អែកទៅលើមូលដ្ឋានគ្រឹះនៃវិទ្យាសាស្រ្ត។
*Laundry គឺជាដំណើរការនៃការបោកគក clothing and linens
៣.សេវាបោកគក មាន២ប្រភេទ( 2 Washing type)
1- Normal Laundry គឺជាការបោកគកធម្មតាដែលមានទឺក សាប៊ូ និងថ្នាំផ្សេងៗ។
2- Dry Cleaning Laundry គឺជាការបោកគកដែលប្រើថ្នាំសំរាប់បោកច្រើនជាងទឹក។
៤.ប្រភេទនៃ Laundry room មាន៤ប្រភេទ
ក.Institutional Laundry or In house laundry =ON-PREMISES
LAUNDARIES =on-site laundry
Laundryផ្ទាល់ខ្លួនរបស់ អូតែល រឺ មន្ទីពេទ្យ.....ដែលផ្តល់សេវាអោយខ្លួនឯង ជាជាង ផ្តល់សេវាអោយក្រុមហ៊ុនដទៃ។
មានទំហំ ធំជាង ៦០០ការ៉េ,ហើយប្រើឧបករណ៍បោកគកខ្នាតរោងចក្រ។
ខ.Commercial Laundry or Stand alone
Laundry ដែលផ្តល់សេវាបោកគក់ដល់ក្រុមហ៊ុនដទៃដូចជា អូតែល,មន្ទីពេទ្យ,ពន្ធនាគារ,.........ហើយវាមានទំហំធំជាង
Institutional Laundry or In house laundry។
គ.Retail Laundry
Laundry ដែលមានទំហំខ្នាតតូច ដែលផ្តល់សេវាបោកគក់ផ្តោតសំខាត់ទៅលើសំលៀកបំពាក់។
ឃ.Laundromat or coin operated laundry
Laundry ដែលអ្នករកសេវាបោកគកធ្វើដោយខ្លួនឯង។ជាទូទៅវាមាននៅតាម ផ្សារទំនើប ស្ថានីយ៍ចាក់សាំង សាលារៀន,......។
៥.ធាតុសំខាន់៥សំរាប់ការបោកគក់ទទួលបានលទ្ធផលល្អ
a. Water (ទឹក គ្មានសារធាតុ កាល់ស្យូម ម៉ាញេស្យូម ច្រោះ)
b. Mechanical Action (ម៉ាស៊ីនបោក)
c. Chemical(ប្រើប្រាស់ថ្នាំអោយបានត្រឹមត្រូវ បរិមាណ និង
ពេលណាត្រូវប្រើអ្វី)
d. Temperature(សីតុណ្ណភាព កំដៅ)
e. Time (រយះពេលនៃការបោក)
EX:
Fabric temperature Water level Time
Less soiled Low Less less
More soiled high more More
៦.ប្រភេទសាច់ក្រណាត់
*អំបោះ(កប្បាស Cotton)
*សូត្រ ហូល ផាមួង(Silk)
*លីនណិន(Linen)
*រោមសត្វ(wool)
*ស្បែកសត្វ(Leather)
*នីឡុង ផ្លាស្ទិច (Polyester)
*ក្រណាត់លាយ(Mixed Fabric)……….
៧.ថ្នាំដែលប្រើ ជាប្រចាំក្នុងកន្លែងបោកគក
ក.សាប៊ូ (ម្សៅ ទឹក)
ខ.អូសាវែល
អូសាវែល (Bleach)មានតូនាទី សំខាន់ៗ ៣ យ៉ាង
១.សំរាប់កំចាត់ពណ៌ (ដូច្នោះបើអ្នកប្រើអូសាវែល ជាមួយក្រណាត់ ពណ៌ នោះ វានិងកំចាត់ពណ៌នោះចេញ ធ្វើអោយក្រណាត់ស្លកពណ៌)
ចំណាំ : ធម្មជាតិ ពណ៌របស់ក្រណាត់ មិនមានច្រើនពណ៌ទេ
ដូច្នោះបើគេចង់បានពណ៌អ្វី គេយកក្រណាត់ទៅជ្រលក់ពណ៌នោះ។
២.សំរាប់ជួយអោយក្រណាត់ពណ៌ស កាន់តែស ពេលបោកដាក់អូសាវែល។ប៉ុន្តែការប្រើប្រាស់ លើសកំរិត អាចធ្វើអោយសាច់ក្រណាត់ឆាប់ពុកផុយបាន។
៣.ជូយសំលាប់បាក់តេរី(មេរោគ)
សព្វថ្ងៃ អូសាវែល ដែលមានលក់លើទីផ្សារមាន ២ ប្រភេទ
១.អូសាវែល សំរាប់ សាច់ក្រណាត់ ពណ៌ ស
២.អូសាវែល សំរាប់ សាច់ក្រណាត់ មាន ពណ៌
គ.ទឹកក្រអូបនិងបន្ទន់ (Fabric Softener or Conditioner, Concentrated Fabric Softener)
ជួយបំបាត់ក្លិនមិនល្អ ,ជួយអោយក្រណាត់ទន់ ស្រួលអ៊ុត និងបន្ថយភាពជ្រួញ,ការពារមិនអោយមាន Static Cling.
ឃ.Sour ជួយកំចាត់សារធាតុច្រោះ,បន្សាបជាតិសាប៊ូ។
ង.ថ្នាំសំរាប់ spot ស្នាមប្រលាក់(ប្រើដៃ)
៨. របៀបប្រើកម្មវិធីបោករបស់ម៉ាស៊ីនបោកគកLG; 7Kg; Code : ME F1222QD5; Spin : 1200