23/07/2026
[English below]
អង្គការសុវណ្ណភូមិបានសហការជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុកព្រះនេត្រព្រះ ដើម្បីធ្វើកិច្ចប្រជុំប្រចាំត្រីមាសរបស់គណៈកម្មាធិការគ្រប់គ្រងសាលារៀន ដើម្បីបង្កើនគុណភាពសិក្សាសម្រាប់សិស្សានុសិស្សដែលជួបប្រទះការលំបាក។ កិច្ចប្រជុំនេះគឺដើម្បីផ្តល់ការកសាងសមត្ថភាពដល់គណៈកម្មាធិការគ្រប់គ្រងសាលារៀនអំពីតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មាធិការគ្រប់គ្រង ស្របតាមការណែនាំលេខ ៤៩ នៃគណៈកម្មាធិការគ្រប់គ្រងសាលាបឋមសិក្សា។ កិច្ចប្រជុំនេះក៏បានលើកឡើងអំពីការរកឃើញលើអ្នករៀនយឺតដោយគ្រូបង្រៀននៅក្នុងសាលាបឋមសិក្សានីមួយៗ ដើម្បីឲ្យគណៈកម្មាធិការគ្រប់គ្រងសាលារៀនធ្វើការជាមួយឪពុកម្តាយ/អាណាព្យាបាលសិស្ស ដើម្បីជំរុញកូនៗរបស់ពួកគេឲ្យសិក្សាទាំងនៅសាលា និងនៅផ្ទះ។
Sovann Phoum cooperated with District Education, Youth and Sports Offices of Preah Netr Preah to conduct quarterly meeting school management committee to improve the quality learning for students who faces with difficulties. This meeting is to provide the capacity building to the school management committee on their roles and responsibilities of the management committee according to Instruction No. 49_Primary School Management Committee. The meeting also raises about the finding on slow learners by the classroom teachers in each respective primary school to be aware for the school management committee work with the parents/student’s guardians to motivate their children for study both at school and home.
#រដ្ឋបាលស្រុកព្រះនេត្រព្រះ #ការិយាល័យអប់រំស្រុកព្រះនេត្រព្រះ