Auto Beauty

Auto Beauty Auto Beauty cares for your automotive beauty. “Professional, meticulous, premium, and trustworthy.” Auto Beauty cares about your NEEDS.

ជីវប្រវត្តិរបស់លោក Jack Ma | ជីវិតកាលពីកុមារភាព | ការអប់រំ | គ្រួសារ | អាជីវកម្ម | ទ្រព្យសម្បត្តិ * ឈ្មោះ៖ Ma Yun (ម៉ា យ...
03/06/2026

ជីវប្រវត្តិរបស់លោក Jack Ma | ជីវិតកាលពីកុមារភាព | ការអប់រំ | គ្រួសារ | អាជីវកម្ម | ទ្រព្យសម្បត្តិ

* ឈ្មោះ៖ Ma Yun (ម៉ា យុន)
* ថ្ងៃខែឆ្នាំកំណើត៖ ១០ កញ្ញា ១៩៦៤
* សញ្ជាតិ៖ ចិន
* អាយុ៖ ៥៨ ឆ្នាំ
* ទ្រព្យសម្បត្តិសុទ្ធ៖ ៣៤.១ ប៊ីលានដុល្លារ
* អាជីវកម្ម៖ Alibaba (អាលីបាបា)
* ភរិយា៖ Zhang Ying (ចាង អ៊ីង)
* បុត្រ៖ Ma Yuken (ម៉ា យូខិន), Ma Yuanbao (ម៉ា យានបាវ)

“ភាពជាអ្នកដឹកនាំ គឺជាសភាវគតិរបស់អ្នក បន្ទាប់មកវាគឺជាការបណ្តុះបណ្តាលរបស់អ្នក។ អ្នកដឹកនាំតែងតែមានភាពវិជ្ជមាន ពួកគេមិនដែលរអ៊ូរទាំឡើយ។”

[…] Jack Ma បានបង្ហាញឱ្យឃើញថា មនុស្សម្នាក់អាចធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីអភិវឌ្ឍខ្លួនឯង ឱ្យក្លាយជាអ្វីដែលខ្លួនឯងចង់ក្លាយជា។ កាលពីអាយុ ១៣ ឆ្នាំ លោក Ma តែងតែជិះកង់ទៅកាន់សណ្ឋាគារ Hangzhou (ហង់ចូវ) ដែលមានចម្ងាយ ៤៥ នាទីពីផ្ទះរបស់លោក ដើម្បីជជែកពិភាក្សាជាមួយជនបរទេស។

[…] ជាការដោះដូរសម្រាប់ការធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍ដោយមិនគិតថ្លៃ លោក Ma បានរៀនភាសាអង់គ្លេសពីពួកគេ។ លោកថែមទាំងបានប្រឡងធ្លាក់ចូលរៀននៅសាកលវិទ្យាល័យចំនួនពីរដងទៀតផង។ បុរសម្នាក់នេះត្រូវបានបដិសេធមិនឱ្យចូលរៀននៅសាកលវិទ្យាល័យ Harvard ចំនួនដប់ដង។ ប៉ុន្តែ តើការបរាជ័យអាចបញ្ឈប់លោក Ma មិនឱ្យក្លាយជាខ្លួនលោកដូចសព្វថ្ងៃនេះបានដែរឬទេ? ទេ គឺមិនអាចទាល់តែសោះ។

[…] Jack Ma បានចាប់ផ្តើមបង្កើតហាងអនឡាញ Alibaba របស់លោក ដែលត្រូវបានគេស្គាល់ថាជា Amazon របស់ប្រទេសចិន ចេញពីបន្ទប់ផ្ទះល្វែងរបស់លោក។ ចំណុចនេះស្ទើរតែធ្វើឱ្យលោកក្លាយជា Jeff Bezos នៃប្រទេសចិនទៅហើយ។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុននោះបានពង្រីកខ្លួនរហូតក្លាយជាក្រុមហ៊ុនសកលលោកដ៏ល្បីល្បាញមួយ។ ហាងអនឡាញដែលលោកធ្លាប់ដំណើរការចេញពីបន្ទប់ផ្ទះល្វែងរបស់លោកនោះ បានធ្វើឱ្យលោកក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលអ្នកមានបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។

#តើអ្នករៀនបានអ្វីខ្លះពីលោកMa?

20/05/2026

“ទ្រឹស្តីកាហ្វេឡាតេ” ឬ “The Latte Factor”

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានខំប្រឹងធ្វើការយ៉ាងលំបាក (Working Hard) ស្ទើរគ្មានពេលសម្រាក ប៉ុន្តែនៅតែគ្មានសល់លុយ? មួយខែៗ បង្វិលលុយមុខក្រោយស្ទើរតែមិនទាន់។

[…] រឿងពិត ដែលកំពុងតែសម្លាប់ដង្ហើមសេដ្ឋកិច្ចរបស់អ្នកនោះ វាមិនមែនជាការចំណាយលុយ ទិញផ្ទះ វីឡា ឡាន ឬទិញដីនោះទេ តែវាគឺជា “លុយកាក់សេន” ដែលអ្នកបានចាយវាយរាល់ថ្ងៃដោយមិនដឹងខ្លួន ដែលគេហៅថា “ទ្រឹស្តីកាហ្វេឡាតេ” ឬ “The Latte Factor”។

[…] កាហ្វេមួយកែវ គ្រឿងស្រវឹងមួយកែវ ឬរបស់របរថោកៗដែលមើលនៅលើផ្សារអនឡាញ ជារឿយៗកំពុងតែ “លួងលោមអារម្មណ៍”ឬ ជាអន្ទាក់បេះដូង“Impulse Buying” លើខ្លួនយើងដោយមិនដឹងខ្លួន។ ប៉ុន្តែ ការពិតនោះ វាគឺជាអន្ទាក់ដ៏សែនក្តៅដូចភ្នំក្លើង ដែលកំពុងតែលេបត្របាក់អនាគតរបស់យើងបន្តិចម្តងៗយ៉ាងស្ងៀមស្ងាត់។

[…] ដូចពាក្យចាស់បុរាណពោលថា “ស្រក់ទឹកជារឿយៗ ពេញពាង” ឬ ផ្ទុយទៅវិញ “ធ្លាយរន្ធតូចមួយ ក៏អាចធ្វើឱ្យលិចទូកទាំងមូលបានដែរ”។ ការបណ្តោយឱ្យលុយតូចតាចលេចធ្លាយរាល់ថ្ងៃ គឺមិនខុសពីការបើកទ្វារឱ្យមេឃាតកស្ងៀមស្ងាត់ចូលមកបំផ្លាញដង្ហើមហិរញ្ញវត្ថុរបស់អ្នកនោះទេ។

@ដកស្រង់ចេញពីសៀវភៅ @ទ្រឹស្តីកាហ្វេឡាតេ Prom KimSeng-ព្រំ គឹមសេង

Address

Norodom Blv
Phnom Penh
17252

Alerts

Be the first to know and let us send you an email when Auto Beauty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Auto Beauty:

Shortcuts

Share