BLACK SEED OIL Cambodia

BLACK SEED OIL Cambodia ផលិតផលសុខភាពមានប្រសិទ្ធិភាពពិតៗ

ស្តេចឳសថធម្មជាតិSeven G Oilឯកទេសដោះស្រាយបញ្ហាសុខភាពលេខ១
☑️ក្រពះពោះវៀន ឬសដូងបាត រាំរ៉ៃយូឆ្នាំ
☑️បេះដូង លើសឈាម លើសជាតិអាស៊ីត
☑️ទឹកនោមផ្អែម
☑️សន្លាក់សសៃ រោគស្រ្តី ស្លាប់មួយចំហៀងខ្លួន
☑️ស្រវាំងភ្នែក
☑️គ្រួសក្នុងតម្រង់នោម រលាកតម្រង់នោម
☑️ជម្ងឺអាលាក់ហ្ស៊ី
☑️ជម្ងឺដុំគីសគ្រប់ប្រភេទ

🌿🌺🙏ថ្ងៃនេះជាថ្ងៃភ្ជុំធំ សូមឲ្យវត្ថុស័ក្កសិទ្ធិក្នុងលោក តាមគ្រងថែរក្សាប្រជាជនកម្ពុជាទាំងអស់ ឲ្យជួបតែសុខសុវត្ថិភាព កម្លាំង...
25/09/2022

🌿🌺🙏ថ្ងៃនេះជាថ្ងៃភ្ជុំធំ សូមឲ្យវត្ថុស័ក្កសិទ្ធិក្នុងលោក តាមគ្រងថែរក្សាប្រជាជនកម្ពុជាទាំងអស់ ឲ្យជួបតែសុខសុវត្ថិភាព កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លៀសវៃ និងទទួលបានជោគជ័យគ្រប់ភារៈកិច្ចការទាំងអស់!!!🙏🌺🌿

24/09/2022

ពិតជាមិនធម្មតាទេ ច្រៀងដោយប្រើក្បាលមេក្រូ ធុងបាសធម្មតាសោះ សម្លេងវិញដូចច្រៀងក្នុងស្ទីឌីយូចឹង ពិរោះមែន!!!

31/03/2022

💐💐💐ឈូងអើយ ឈូង! អុញចាប់បានស្រេច!!!💐💐💐
🍃🌾🌹តោះដល់រដូវចូលឆ្នាំខ្មែរហើយ តើនរណាខ្លះកំពុងតែស្វែងរកស៊ុមដាក់បញ្ចូលរូបក្នុង Profile ដើម្បីអបអរសាទរនាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ?🎊🎊🎊
😇😇😇 នេះនែ៎!.. បងប្អូនគ្រាន់ Save យកស៊ុមនេះ ហើយយកទៅកែសម្រួលរូបថតរបស់ខ្លួនជាការស្រេច ឬបងប្អូនអាចផ្ញើររូបថតរបស់បងប្អូនមកកាន់ផេកនេះផ្ទាល់ ក្រុមការងារនឹងជួយកែសម្រួលជូនដោយមិនគិតថ្លៃ សូមអរគុណ!💐💐💐

ក្រោយរុស្ស៊ីបង្កើនការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវដល់រុស្ស៊ីពិភាក្សាបញ្ចប់សង្គ្រាម ប្រទេសអ៊ុយក្រែន : ប្រធានាធិ...
22/03/2022

ក្រោយរុស្ស៊ីបង្កើនការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវដល់រុស្ស៊ីពិភាក្សាបញ្ចប់សង្គ្រាម

ប្រទេសអ៊ុយក្រែន : ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវដល់ប្រធានាធិបតីពូទីន ពិភាក្សា “នៅក្រោមក្របខ័ណ្ឌណាមួយ” គឺចាំបាច់ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ន។ លោកបន្តទៀតថា បើមិនមានកិច្ចពិភាក្សាគឺមិនអាចដឹងថា ភាគីម្ខាងទៀតចង់បានអ្វីដើម្បីបញ្ចប់សង្គ្រាមនោះឡើយ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អឺរ៉ុបនៅថ្ងៃទី២១ខែមីនា លោក ហ្សេលេនស្គី បានលើកឡើងជាថ្មីថា ជំនួបណាមួយអាចនឹងមាន កិច្ចពិភាក្សាពីអនាគតនៃតំបន់ផ្ដាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ប៉ុន្តែវាត្រូវការពេលវេលាក្នុងការដោះស្រាយបញ្ហា។ លោក ហ្សេលេនស្គី បានស្វះស្វែងរកការរៀបចំជំនួបជាមួយលោក ពូទីន អស់រយៈពេលជិត១ឆ្នាំមកហើយ ប៉ុន្តែលោកពូទីនត្រូវបានគេ រាយការណ៍ថាបានបដិសេធជាច្រើនលើក រហូតដល់ផ្ទុះសង្រ្គាមកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ។ កាលពីយប់ថ្ងៃទី២១ខែមីនា ក្រោយពេលវេលាដែលរុស្ស៊ីកំណត់ទុកឱ្យទាហានអ៊ុយក្រែនទម្លាក់អាវុធបានផុតទៅ រុស្ស៊ីបានបង្កើនការវាយប្រហារទៅលើទីក្រុង Mariupol ។ សង្គ្រាមបានឈានចូលថ្ងៃទី២៦ហើយ ប៉ុន្តែមិនមានសញ្ញាថយកម្តៅនៅឡើយទេ ដោយរុស្ស៊ីបន្តបើកការវាយប្រហារទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ។ កន្លងមក មន្ត្រីនិងទាហានអ៊ុយក្រែននៅក្នុងទីក្រុង Mariupol ដែលត្រូវកម្លាំងទាហានរុស្ស៊ីឡោមព័ទ្ធបានបដិសេធទម្លាក់អាវុធនិងចាកចេញពីទីក្រុង ដោយរុស្ស៊ីទុកច្រកផ្លូវឱ្យចេញ ។ ប៉ុន្តែកម្លាំងទាហានអ៊ុយក្រែនមិនព្រមទម្លាក់អាវុធនោះឡើយ បង្ខំឱ្យរុស្ស៊ីត្រូវបន្តសកម្មភាពវាយប្រហារដើម្បីគ្រប់គ្រងទីក្រុងនោះ៕ ដោយធីរីណា

(ដកស្រង់ចេញពី គេហទំព័រ នគរដ្រេហ្គន)

លោក Zelensky​៖ លោក​បាន​ត្រៀម​រួចរាល់​សម្រាប់​ការចរចា​ជាមួយ​លោក Putin ដោយ​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volod...
21/03/2022

លោក Zelensky​៖ លោក​បាន​ត្រៀម​រួចរាល់​សម្រាប់​ការចរចា​ជាមួយ​លោក Putin ដោយ
​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការចរចា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ប៉ុន្តែ​បាន​ព្រមាន​ថា បើ​សិន​ការចរចា​បរាជ័យ នោះ​មានន័យថា​នេះ​គឺជា​សង្គ្រាម​លោក​លើក​ទី​៣​។
​លោក​បាន​ប្រា​ប់​លោក Fareed Zakaria អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​របស់​ទូរទស្សន៍ CNN ថា លោក​បាន​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការចរចា​ជាមួយ​លោក Putin។ ​លោក​បាន​ត្រៀមខ្លួន​ចាំ ​២​ឆ្នាំ​មក​ហើយ។ លោក​គិត​ថា យើង​មិន​អាច​បញ្ចប់​សង្គ្រាម​នេះ​បានទេ បើ​គ្មាន​ការចរចា​នោះ​។​ ​លោក​បាន​បន្ថែម​ថា លោក​គិត​ហើយ​ថា យើង​ត្រូវតែ​ប្រើ​គ្រប់​ទម្រង់ គ្រប់​ឱកាស​ដើម្បី​ទទួល​បាន​ទំនួល​ខុសត្រូវ​នៃ​ការចរចា ក៏ដូចជា​លទ្ធភាព​នៃ​ការ​និយាយ​​ទៅកាន់​លោក Putin​។ ប៉ុន្តែប្រសិនបើ​ការ​ប៉ុនប៉ង​ទាំងនេះ​បរាជ័យ នោះ​មានន័យថា​នេះ​គឺជា​សង្គ្រាម​លោក​លើកទី​៣​។
​លោក Zelensky បាន​ជំរុញ​ឲ្យ​មាន​ការចរចា​បន្ថែម​ទៀត​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ខណៈ​ការ​វាយ​លុក​របស់​រុស្ស៊ី​បាន​ឈាន​ចូល​ដល់​សប្ដាហ៍​ទី​៤​។ ក្នុង​សារ​ជា​វីដេអូ​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​សៅរ៍ លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការចរចា​ដោយ​កុំ​បង្អង់​យូរ ដោយ​ព្រមាន​ថា បើ​ពុំ​នោះ​ទេ​ការខាតបង់​របស់​រុស្ស៊ី​នឹង​កាន់តែ​ធំ​៕
ប្រភពៈ CHN

ហេតុអ្វីបានជា "តំបន់គ្មានការហោះហើរនៅអ៊ុយក្រែន" អាចនឹងបង្ករជាសង្រ្គាមលោកលើកទី៣?អន្តរជាតិ៖ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊...
19/03/2022

ហេតុអ្វីបានជា "តំបន់គ្មានការហោះហើរនៅអ៊ុយក្រែន" អាចនឹងបង្ករជាសង្រ្គាមលោកលើកទី៣?
អន្តរជាតិ៖ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនកាន់តែក្តៅគគុក ប្រធានាធីបតីរបស់អ៊ុយក្រែន Volodymyr Zelenskyy បានអំពាវនាវឱ្យអាមេរិកក៏ដូចជាអង្គការណាតូឱ្យប្រកាសដាក់តំបន់គ្មានការហោះហើរអ៊ុយក្រែន ប៉ុន្តែត្រូវបានបដិសេដ ហើយប្រធានាធីបតីអាមេរិក លោក ចូ បៃឌិន ធ្លាប់បានព្រមានថា តំបន់គ្មានការហោះហើរនៅអ៊ុយក្រែនអាចនឹងបង្ករជាសង្រ្គាមលោកលើកទី៣ ។

អ្វីទៅជាតំបន់គ្មានការហោះហើរ ?

ពាក្យថា «តំបន់គ្មានការហោះហើរ» ត្រូវបានគេប្រើក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ជាពិសេសនៅពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកបានប្រើប្រាស់ពាក្យនេះនៅលើប្រទេសកូសូវ៉ូ និងអ៊ីរ៉ាក់។ យោងតាម និយមន័យមួយរបស់កងទ័ពអាកាសអាមេរិក តំបន់គ្មានការហោះហើរសំដៅលើ «តំបន់ដែលបានកំណត់ ដែលការហោះហើរដោយប្រទេស ឬអង្គភាពជាក់លាក់មួយត្រូវបានហាមឃាត់ដោយប្រទេស ឬអង្គភាពមួយផ្សេងទៀតហោះហើយ»។

ពាក្យនេះស្តាប់ទៅសម្មាញតែ ត្រង់កន្លែងនេះមានន័យថាជាបើសិនជាតំបន់ត្រូវបានកំណត់ហើយមានអ្នកល្មើសនោះ ភាគីអ្នកកំណត់មិនត្រឹមតែអាចបាញ់ទម្លាក់កងកម្លាំងអាកាសរបស់សត្រូវប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏បានបិទនូវមធ្យោបាយណាមួយដែលសត្រូវមានក្នុងការបាញ់ទម្លាក់យន្តហោះរបស់ភាគីខាងអ្នកកំណត់វិញ។

សង្គ្រាមអាកាសបែបនេះជាមូលដ្ឋានមិនបានកើតឡើងតាំងពីសង្គ្រាមលោកលើកទីពីរមកម្ល៉េះ។

ត្រលប់មកសង្រ្គាមនៅអ៊ុយក្រែនវិញ ហេតុអីបានជាការដាក់តំបន់គ្មានការហោះហើរអាចបង្ករជាសង្រ្គាមលោកលើកទី៣?

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy

បាន ស្នើសុំឱ្យសហរដ្ឋអាមេរិក បង្កើតតំបន់គ្មានការហោះហើរលើផ្នែកខ្លះ ឬទាំងអស់នៃអ៊ុយក្រែន។

លោក Zelenskyy ថ្លែងថា រុស្ស៊ីបានប្រែក្លាយផ្ទៃអាកាសរបស់អ៊ុយក្រែនជាកន្លែងបាញ់សម្លាប់មនុស្សរាប់ពាន់នាក់។ ទាហានរុស្ស៊ីបានបាញ់មីស៊ីលជិត ១ ០០០គ្រាប់រួចទៅហើយនៅអ៊ុយក្រែន ។

ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ រដ្ឋបាលលោក បៃឌិន បាន និយាយជាប់លាប់ថា តំបន់គ្មានការហោះហើរមិនមែនជាជម្រើសដែលអាចសម្រេចបាននោះទេ។ នេះជាការចាំបាច់ដើម្បីចៀសវាងការកើតឡើងសង្រ្គាមកាន់តែធំ។

ទោះបីយ៉ាងណាក៏ដោយតាមការស្ទង់មតិនាពេលថ្មីៗនេះ បានរកឃើញថា ប្រជាជនអាមេរិកភាគច្រើន គាំទ្រតំបន់គ្មានការហោះហើរ។

ហេតុអ្វីបានជាតំបន់គ្មានការហោះហើរនៅអ៊ុយក្រែនគឺមានគ្រោះថ្នាក់?

ការអនុវត្ត និងពង្រឹងតំបន់គ្មានការហោះហើរក្នុងប្រទេសអ៊ុយក្រែន មានហានិភ័យលក្នុងការបង្កើនជម្លោះ។ ហើយវានឹងជាការដាក់តំបន់ហាមហោះហើរដំបូងរបស់អាមេរិកក្នុងអំឡុងពេលមានជម្លោះអន្តរជាតិ ហើយក៏ជាលើកដំបូងដែរឱ្យប្រទេសមហាអំណាចនុយក្លេអ៊ែរដូចជារុស្ស៊ីត្រូវបានហាមប្រាមបែបនេះ។

កត្តាទាំងពីរនេះបង្កើតកម្រិតហានិភ័យធ្ងន់ធ្ងរមិនធម្មតាសម្រាប់ការកើនឡើង នៃសង្គ្រាមលោកលើកទី៣ ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមាន ថានឹងដាក់តំបន់គ្មានការហោះហើរពាក់ព័ន្ធ និងបញ្ជូនយន្តហោះរបស់អង្គការណាតូចូលទៅក្នុងដែនអាកាសអ៊ុយក្រែន ហើយត្រៀមបាញ់យន្តហោះរបស់រុស្ស៊ី បើសិនជារុស្ស៊ីនៅតែបញ្ជួនយន្តហោះមកនោះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីនឹងចាត់ទុកមិនថា យន្តហោះអាមេរិក ឬណាតូ ដែលហ៊ានធ្វើបែបនេះថាជា «អ្នកចូលរួមនៃជម្លោះយោធាជាមួយនឹងរុស្ស៊ីដោយផ្ទាល់» ។

អ្នកវិភាគជាច្រើនលើកឡើងថា បើសិនជាតំបន់ការហោះហើរត្រូវបានដាក់នៅអ៊ុយក្រែន ហើយណាតូចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមមែននោះ ចង់ឬមិនចង់រុស្ស៊ីនឹងបញ្ចេញអាវុធនុយក្លេអ៊ែររបស់ខ្លួនជាក់ជាពុំខាន។

តាមពិតទៅបើតាម UN ប៉ាន់ប្រមាណថា ជនស៊ីវិលយ៉ាងតិច ៦៣៦ នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមមកទល់ពេលនេះ។ ភាគច្រើននៃជនស៊ីវិលទាំងនេះ ត្រូវបានសម្លាប់ដោយមីស៊ីល រ៉ុក្កែត និងកាំភ្លើងធំរបស់រុស្ស៊ី មិនមែនដោយសារយន្តហោះចម្បាំងទេ។

រុស្ស៊ីក៏បានបើកការវាយប្រហារតាមអាកាសភាគច្រើនរបស់ខ្លួនទៅលើអ៊ុយក្រែន ពីដែនអាកាសរបស់រុស្ស៊ី មិនមែនមកពីលើអ៊ុយក្រែននោះទេ។ ដោយសារតែយន្តហោះរុស្ស៊ីបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយឆ្លងព្រំដែន សូម្បីតែតំបន់គ្មានការហោះហើរលើទឹកដីអ៊ុយក្រែនទាំងមូល ក៏នឹងមិនបញ្ឈប់ការវាយប្រហារទាំងនេះដែរ៕
ប្រភពៈ CHN

ឥណ្ឌា ប្រាប់សហរដ្ឋអាមេរិក ថាខ្លួននឹងនៅតែបន្តទិញប្រេងពីរុស្ស៊ី(ញូដេលី)៖ ឆ្លើយតបទៅនឹងការព្រមានរបស់សហរដ្ឋអាមេរិក ចំពោះការនំ...
19/03/2022

ឥណ្ឌា ប្រាប់សហរដ្ឋអាមេរិក ថាខ្លួននឹងនៅតែបន្តទិញប្រេងពីរុស្ស៊ី
(ញូដេលី)៖ ឆ្លើយតបទៅនឹងការព្រមានរបស់សហរដ្ឋអាមេរិក ចំពោះការនំាចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ី, ទីក្រុងញូដេលីបានប្រកាសថាខ្លួននឹង បន្តនាំចូលថាមពលពីប្រភពណាក៏ដោយ ឲ្យតែស័ក្តិសមនឹងផលប្រយោជន៍ជាតិរបស់ខ្លួន ក្នុងនោះរួមមានទាំងពីរុស្ស៊ីផងដែរ។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

សារព័ត៌មានរុស្ស៊ី Sputnik ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភព ដែលខ្លួនទទួលបានពីក្រុមមន្ត្រីនៃក្រសួងការបរទេសឥណ្ឌាដែល បានបញ្ជាក់ដូច្នេះថា «ការធ្វើប្រតិបត្តិការថាមពលស្របច្បាប់របស់ឥណ្ឌា មិនមានលក្ខណៈនយោបាយទេ ហើយប្រទេសនីមួយៗមានឯករាជ្យភាព នៅក្នុងការនាំចូលប្រេង មិនថានាំចូលពីរុស្ស៊ីក៏ដោយ ក៏មិនគួរត្រូវបានដាក់កំហិតនោះដែរ»។

បើតាមរដ្ឋាភិបាលឥណ្ឌា ការកើនឡើងនៃតម្លៃប្រេងចាប់តាំងពីមានជម្លោះក្នុងប្រទេសអ៊ុយក្រែន នាំឲ្យមានការប្រកួតប្រជែងក្នុងការទាញ យកអត្ថប្រយោជន៍កាន់តែខ្លាំង។

ឥណ្ឌា ជាប្រទេសដែលប្រើប្រាស់ថាមពលធំជាងគេលំដាប់ទី៣ នៅពិភពលោក និងបានទិញប្រេងចំនួន ៣លានបារ៉ែល ក្នុងមួយថ្ងៃ ខណៈរុស្ស៊ីបាន បញ្ចុះតម្លៃយ៉ាងច្រើន។ ថ្មីៗនេះ អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី ជេន សាស្គី ( Jen Psaki) បានព្រមានថាការទិញប្រេងពីរុស្ស៊ី បង្កប់អត្ថន័យថា «ជាការគាំទ្រប្រតិបត្តិការរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន» តែលោកស្រីទទួលស្គាល់ថា ការទិញនេះនឹងមិនបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើរុស្ស៊ីទេ៕
ប្រភពៈ CHN

Address

#89 ផ្លូវB ទល់មុខសួនបុរីពិភពថ្មីផ្សារឈូកមាស ភ្នំពេញ
Phnom Penh
12350

Telephone

+855966867016

Website

Alerts

Be the first to know and let us send you an email when BLACK SEED OIL Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BLACK SEED OIL Cambodia:

Shortcuts

Share

Category