20/03/2026
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន មីហ្ស៊ុដា សានីថេសិន (ខេមបូឌា) ឯ.ក បានសហការជាមួយចៅសង្កាត់កាកាបទី១ និងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ រៀបចំវេទិកាអប់រំផ្សព្វផ្សាយ ជាសាធារណៈ ស្ដីពីការបង់ថ្លៃសេវាប្រមូលសំរាមជូនដល់សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ និងការគ្រប់គ្រងសំរាម នៅរាជធានីភ្នំពេញ ដោយមានការចូលរួមផ្ទាល់ពីមេភូមិ តំណាងសហគ្រាស តំណាងក្រុមហ៊ុនមីហ្ស៊ុដា និងប្រជាពលរដ្ឋនៅក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។